ព័ត៌មានជាតិ

ផឹកទឹក​នៅពេល​ណា​មាន​ប្រយោជន៍​បំផុត​?

ដឹង​ហើយ​ថា​ផឹកទឹក​កាន់តែច្រើន គឺ​កាន់តែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព ប៉ុន្តែ​ផឹក​ខុសពេល​គ្នា​ផ្ដល់​ផល​មិន​ដូចគ្នា​នោះទេ​។​

water

បង្កើន​ថាមពល​៖ ក្រោយ​ភ្ញាក់​ពី​ដំណេក ចូរ​ផឹក​ទឹកដូង ៣៦០ មិ​ល្លី​លីត្រ ព្រោះ​នៅ​ក្នុង​កំឡុង​ពេល​ដេក​អ្នក​បាត់​បង់ការ​សន្សំ​ទឹក​ទុក ដែល​ធ្វើឲ្យ​ខួរក្បាល​គ្មាន​ភាពស្រស់ថ្លា​នៅ​ពេល​ព្រឹក​។ ដូច្នេះ​ចាប់ផ្ដើម​ថ្មី​ដោយ​ការ​ផឹកទឹក ហើយ​អ្នក​នឹង​មិន​ចាំបាច់​ពឹង​លើ​កាហ្វេ​អ៊ី​ន​ពី​តែ ឬ កាហ្វេ​ទៀតឡើយ ថែម​ទាំង​សន្សំ​ប្រាក់​នៅ​ក្នុង​ហោប៉ៅ​បាន​ទៀត​ផង​។​

កាត់បន្ថយ​ការ​ឃ្លាន​អាហារ ៖ ផឹកទឹក ៣០​នាទី មុន​ពេល​ទទួលទាន​បាយ​(៣៦០ មិ​ល្លី​លីត្រ​) ពេលណា​ដែល​អ្នក​ឃ្លាន​អាហារ​ចូរ​ផឹកទឹក​មុន​ជា​និច្ច ហើយ​បើ​នៅតែ​ហេវ គឺ​អាច​ទទួល​ទាន​អាហារសម្រន់ ឬ អាហារ​ដែល​មាន​ប្រយោជន៍​(​ផ្ដោត​លើ​អាហារ​កាក​សរសៃ​ច្រើន​)​។​

​រំញោច​ប្រព័ន្ធ​ដុតបំផ្លាញ ៖ ផឹកទឹក​ពេញ​មួយថ្ងៃ (​ម្ដង ២៤០ មិ​ល្លី​លីត្រ​) លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ប្រទេស​អាល្លឺម៉ង់​បាន​រកឃើញថា ការផឹក​ទឹក​ត្រជាក់ ១,៥០០ មិ​ល្លី​លីត្រ​ក្នុង​មួយថ្ងៃ (​ស្មើ​នឹង​ទឹក​សុទ្ធ​ដប​ធំ​មួយ​ដប​) អាច​ជួយ​ឲ្យ​អ្នក​ដុតបំផ្លាញ​ថាមពល​រហូតដល់​ទៅ ៥០ កាឡូរី​ក្នុង​មួយថ្ងៃ ដោយ​មិន​ចាំបាច់​ហាត់ប្រាណ​។ នេះ​មានន័យ​ថា កាត់បន្ថយ​ប្រមាណ​ជា ២ គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ​តែ​ម្តង ហើយ​អ្នក​ក៏​អាច​បង្កើន​នូវ​កម្រិត​នៃ​ការដុត​បំផ្លាញ​បាន​កាន់តែ​ច្រើន ដោយ​បង្កើន​សីតុណ្ហភាព​នៃ​ទឹក​ប្រមាណ​ជា ៣៧ អង្សា​សេ​៕​

មតិយោបល់