កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងស្ដីពី ករណីរំលោភសេពសន្ថវៈចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ កខ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិ ខ្មែរមុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ (មានផ្ទៃពោះចំនួន៧ខែ) (ត្រូវជាកូនចុង) ។ ជនសង្ស័យឈ្មោះ ឡាំ លួត ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ- ឃុំកើតហេតុ (ឃាត់ខ្លួន ) (ត្រូវជាឪពុកចុង) ។
រយៈពេល១០ឆ្នាំ មកហើយឪពុកបង្តើតជនរងគ្រោះ បានស្លាប់បាត់បង់ជីវិត ហើយក្រោយមកម្តាយជនរងគ្រោះឈ្មោះ ជា សុខលី បានយកប្តីក្រោយមួយទៀតឈ្មោះ ឡាំ លួត និងរស់នៅលើដំបូលផ្ទះតែមួយ មានកូនក្រោយប្រុសស្រីចំនួន០២នាក់ ។
លុះដល់ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២៤និង០០ នាទី ជនរងគ្រោះកំពុងដេកនៅក្នុងបន្ទប់លើផ្ទះ ស្រាប់តែឪពុកចុងខ្លួនឈ្មោះ ឡាំលួត បានចូលមកក្នុងបន្ទប់ជនរងគ្រោះ ហើយឈ្មោះ ឡាំ លួត បានប្រឡេះឡេវអាវជនរងគ្រោះ ពេលនោះជនរងគ្រោះ ក៏ភ្ញាក់ដឹងខ្លួនឈ្មោះ ឡាំ លួត បានយកដៃខ្ទប់មាត់ជនរងគ្រោះ និងបាននិយាយគំរាមថា បើសិនហ៊ានស្រែក អញនិងសម្លាប់ម៉ែអ្ហែងចោល ឮដូច្នេះជនរងគ្រោះមិនហ៊ានស្រែកទេ ហើយឈ្មោះ ឡាំ លួត បានស្រាតខោជនរងគ្រោះ(ខោអាវឈុត) និងស្រាតខោទ្រនាប់ជនរងគ្រោះ បន្ទាប់មកឈ្មោះ ឡាំ លួត បានស្រាតខោខ្លួន ហើយរំលោភសេពសន្ថវៈជនរងគ្រោះ រហូតដល់បានសម្រេច ចំណែកជនរងគ្រោះ មិនហ៊ាននិយាយប្រាប់ម្តាយខ្លួនទេ ។
រំលងបានរយៈពេលប្រហែលកន្លះខែក្រោយមក ពេលយប់ឈ្មោះ ឡាំ លួត បានចូលទៅក្នុងបន្ទប់ជនរងគ្រោះ ចាប់រំលោភជនរងគ្រោះបានម្តងទៀត ដោយគំរាមថាសម្លាប់ដដែល និងក្រោយមកទៀតឈ្មោះ ឡាំ លួត បានចាប់រំលោភជនរងគ្រោះបានបន្តទៀតសរុបចំនួន៤លើក ។
ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឈ្មោះ ជា សុលី ជាម្តាយ ដោយឃើញជនរងគ្រោះពោះធំប្លែកខុសពីធម្មតា ម្តាយជនរងគ្រោះឈ្មោះ ជាសុខលី បានយកជនរងគ្រោះទៅពិនិត្យពោះ នៅមណ្ឌលសុខភាព ឃុំព្រែកតាមាក់គ្រូពេទ្យប្រាប់ថា ជនរងគ្រោះមានផ្ទៃពោះរយៈពេល៧ខែមកហើយ ។
ក្រោយទទួលបានរបាយការណ៍ពីលោក មេភូមិ ក្នុងឃុំព្រែកតាមាក់ ទើបសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ចុះឃាត់ខ្លួនជនសង្ស័យ ដើម្បីអនុវត្តតាមនីតិវិធី ៕
មតិយោបល់