ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៣នាក់ ត្រូវនគរបាលទួលសង្កែទី១ ឃាត់ខ្លួនករណីលួចគាស់ផ្ទះយកម៉ូតូ

ភ្នំពេញ: នៅថៃ្ងទី២៦ ខែវិចិ្ឆកា ឆាំ្ន២០២១ វេលាម៉ោង០១និង០០នាទី រំលងអធ្រាត្រ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែទី១ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីលួចគាស់ផ្ទះយកម៉ូតូ នៅចំណុចក្រុម៩ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ។ ជនរងគ្រោះឈ្មោះ ស្រួយ រដ្ឋា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវ៩០៧ ក្រុម៧ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់៖ ១- ឈ្មោះ សៀង ស្រាន់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ ២- ឈ្មោះលី សៀង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ ៣- ឈ្មោះ អ៊ុក មករា ភេទប្រុស អាយុ៣១ឆាំ្ន មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភើ្លង ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ (មានសាធាតុញៀន) ។

ហេតុការណ៍៖ នៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែទី១ ថាមានចោរចូលគាស់ផ្ទះ របស់គាត់យកម៉ូតូ ចំនួន០២គ្រឿង ហើយសមត្ថកិច្ច បានចុះមកស្រាវជ្រាវ ដល់ទីតាំងកើតហេតុ តែម្តង និងធើ្វការស្រាវជ្រាវឃាត់ជនសង្ស័យបាន ចំនួន០៣នាក់ ។

សម្ភារ:បាត់បង់៖ ម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ផ្លាកលេខភ្នំពេញ 1HW 5966, ម៉ូតូម៉ាកហុងដា MSX ពណ៌ស មិនចាំសា្លកលេខ ។ សម្ភារ:ដកហូត៖ ម៉ូតូម៉ាកស៊ុយសូគីនិច ពណ៌ស ផ្លាកលេខភ្នំពេញ 1GY0879 របស់ជនសង្ស័យ, ដែកកែច្នៃសំប៉ែតចុងស្រួច ចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់