ព័ត៌មានជាតិ

កីឡាករអាល្លឺម៉ង់រូបនេះសារភាពថាទទួលបានសំណើរជាប្រាក់កម្រៃទ្វេដងពី Newcastle

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករ Robin Gosens នៅថ្ងៃនេះបានធ្វើការសារភាពថាគាត់ពិតជាបានបដិសេធនូវសំណើរជាប្រាក់កម្រៃដ៏ច្រើនលើសលប់ពិសំណាក់ក្លឹបអង់គ្លេស Newcastle ពិតមែន។

កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះចុងក្រោយបានសម្រេចចិត្តក្នុងការចូលរួមជាមួយនឹងក្លឹប Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាលទោះបីជាត្រូវបានផ្តល់សំណើរជាប្រាក់កម្រៃទ្វេដងពិសំណាក់ក្លឹបអ្នកមានថ្មីរបស់អង់គ្លេសមួយនេះ។

Gosens បាននិយាយបែបនេះថា៖ខ្ញុំធ្លាប់បានពិចារណាចំពោះសំណើរនេះពិតមែនប៉ុន្តែខ្ញុំបានបញ្ជាក់ខ្លួនឯងច្បាស់ណាស់នេះគឺមិនមែនជាឱកាសរបស់ខ្ញុំឡើយ។ប្រសិនបើអ្នកអាចរកចំណូលបានទ្វេដងជាមួយនឹងការងារដដែលហើយទីតាំងផ្សេងនោះគ្រប់គ្នាពិតជាចង់បានណាស់ប៉ុន្តែម្នាក់នោះគឺមិនមែនជាខ្ញុំឡើយ៕

មតិយោបល់