កំពង់ស្ពឺៈ នៅថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៩និង៤០ នាទីព្រឹក មានករណីឆេះរោងដាក់សម្ភារៈសំណង់ នៅរោងចក្រស្មាតស៊ើត ខាងត្បូង ក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ ស្ពឺ ។
សម្ភារៈខូចខាត៖
– ម៉ាស៊ីនកាត់ការ៉ូចំនួន ០១
– ម៉ាស៊ីនខ្យល់ ចំនួន ០១
– ម៉ូទ័រចំនួន ០៨គ្រឿង
– គ្រែចំនួន ០៩
– ស៊ីម៉ងត៍ចំនួនជាង០១តោន ទុយោទឹក ខ្សែភ្លើង និងក្តារពុម្ពមួយចំនួន ។
កងកម្លាំងអន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ។
មូលហេតុៈ បណ្តាលមកពីជាងផ្សារដែកនៅខាងលើ ហើយធ្លាក់ផ្កាភ្លើងបណ្តាលអោយឆេះកម្ទេចកម្ទី ៕
មតិយោបល់