ព័ត៌មានជាតិ

Sprint កំពុង​សាកល្បង Motorola X

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Motorola បាន​និយាយថា ក្រុមហ៊ុន​នឹង​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​មួយ​សម្រាប់​សហរដ្ឋអាមេរិក ហើយ​ចាប់តាំងពី​ឮ​ព័ត៌មាន​នេះ​មក មាន​រូបភាព​ចចាមអារ៉ាម​ស្ដីអំពី Motorola X ជាច្រើន​បាន​បង្ហោះ​នៅលើ​អ៊ី​ន​ធើ​ណែ​ត ប៉ុន្តែ​នៅ​មិនទាន់មាន​ព័ត៌មាន​ណាមួយ​ជាក់លាក់​នោះទេ​។​
​ស្របពេល​ជាមួយគ្នានេះ គេហទំព័រ Phone Arena បានបង្ហាញ​នូវ​រូបភាព​មួយ​ដែល​បាន​អះអាងថា ជា​រូបភាព​របស់ Motorola X (XT 1056) ដែល​កំពុង​ត្រូវបាន​ក្រុមហ៊ុន Sprint ជា​អ្នក​សាកល្បង​លើ​សេវា LTE​។​
​មិនមាន​ប្រភព​ណាមួយ​បញ្ជាក់​បន្ថែមថា​នេះ​ជា Motorola X នោះទេ ប៉ុន្តែ​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា Motorola X នេះ​មាន​អេក្រង់​ទំហំ ៤.៥​អ៊ីង ប្រើប្រាស់ Android 4.2.2 Jelly Bean មាន​អង្គ​ប្រតិបត្តិ 1.7GHz Snapdragon និង​មាន RAM ទំហំ 2GB​។​
​គួរបញ្ជាក់​ផងដែរ​ថា បើតាម​ការរំពឹងទុក​ស្មា​ត​ហ្វូ​ន Motorola X នឹង​បង្ហាញខ្លួន​នៅក្នុង​ខែសីហា ខាងមុខនេះ​៕

motorola-x-phone-google-630x486

មតិយោបល់