ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០២និង៥០នាទីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តប្រភេទបែនដឹកថ្ម មួយគ្រឿង សង្ស័យដឹកថ្មធ្ងន់លើសចំណុះ ខណៈពេលកំពុងបើកបរសុខៗ បណ្តាលឲ្យស្រុតដីក្រឡាប់ចាក់ថ្មរាយពេញផ្លូវ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ នៅក្រោយពេលកើតហេតុ វត្តមានសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ។ បន្ទាប់មកបានឲ្យម្ចាស់រថយន្តខាងលើ ធ្វើការស្ទូចយករថយន្តនេះទៅជួសជុលដោយខ្លួនឯង ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះ ពុំមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ៕
មតិយោបល់