Neymarកីឡាករល្បីវ័យក្មេងរបស់Santosបានចេញមកបដិសេធនូវព័ត៌មានចុងក្រោយមួយដែលថាខ្លួននឹងចាកចេញទៅBarcaដោយនិយាយថាដោយសារតែមិនទាន់សម្រេចចិត្តច្បាស់ក្នុងការចាកចេញពីក្លិបនៅស្រុកកំណើតរបស់ខ្លួនមួយនេះ។
កាលពីសប្តាហ៍មុនកីឡារករខ្សែការពាររបស់Barcaនិងជាមិត្តរួមជម្រើសជាតិជាមួយNeymarគឺកីឡាករDaniel Alvesបាននិយាយថាបន្ទាប់ពីការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកបញ្ចប់រួចរាល់ នោះការធ្វើដំណើររបស់Neymarមកកាន់អេស្បាញនិងប្រព្រឹត្តទៅផងដែរ។

Neymarបាននិយាយបន្ថែមទៀតថាគេអរគុណណាស់សម្រាប់ការពេញចិត្តពីDaniel Alvesដើម្បីឲ្យគេទៅរួមក្រុមជាមួយ ប៉ុន្តែរូបគេនឹងរីករាយក្នុងការបន្តអាជីពនៅSantos ជាង។
កាលពីថ្ងៃច័ន្ទម្សិលមិញនេះលោកនាយកប្រតិបត្តិនៃក្រុមBacelonaបានប្រាប់ថាគម្រោងការសម្រាប់ឆ្នាំថ្មីរបស់ក្រុមគឺការនាំយកកីឡារបំរើប្រយុទ្ធម្នាក់របស់ប្រេស៊ីលមកចូលរួមក្រុម តែមិនបានបញ្ជាក់ថាជាកីឡាកររួបណាទេ ដោយលោកបានគ្រាន់តែបន្ថែមទៀតថាបើNeymarពេញចិត្តនឹងមកនោះ គាត់គឺជាកីឡាករអាទិភាពទីមួយសម្រាប់ជម្រើសរបស់លោក។
គួរបញ្ជាក់ផងដែរថាNeymarរកគ្រាប់បាល់បាន54គ្រាប់ក្នុងការបង្ហាញខ្លួនរយះពេល102ប្រកួតហើយបាននាំក្រុមបានទទួលពានរង្វាន់Copa Libertadoesដ៏ល្បីរបស់តំបន់ប្រទេសអាមេរិកខាងត្បូង នាឆ្នាំ2011។ក្នុងប្រវត្តិជម្រើសជាតិវិញកីឡាកររួបនេះជួយឲ្យBrazilឈ្នះលើការប្រកួតជាលក្ខណះអន្តរជាតិចំនួន28ប្រកួតជាមួយនឹងគ្រាប់បាល់17គ្រាប់៕
មតិយោបល់