ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់

រតនគិរី: កម្លាំងអធិការនគបាលក្រុងបានលុងសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ឡាបានសៀក បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះនៅត្រង់ចំណុចផ្ទះមួយកន្លែងស្ថិតនៅក្នុងភូមិថ្មីសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី។

លោក ផន ទុំ នាយប៉ុស្តិ៍ស្តីទីសង្កាត់ឡាបានសៀក បានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះឡេះ រំលី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាមមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀកក្រុងបានលុង និងទី២ឈ្មោះ ប៊ុត វណ្ណី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមន្ត្រីនគរបាល មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់យក្សឡោម ក្រុងបានលុង។

លោក ផន ទុំ ប្រាប់បន្តទៀតថា ដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន២ថងតូច អាវុធកែច្នៃចំនួន២ដើម គ្រាប់ចំនួន៦គ្រាប់ រថយន្តចំនួន១គ្រឿង ជញ្ជីងថ្លឹង១ និងសម្ភារ:សេពគ្រឿងញៀន១ចំនួនទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលសង្កាត់ឡាបានសៀក ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី៕

photo_2016-08-21_14-48-34

photo_2016-08-21_14-48-36

photo_2016-08-21_14-48-37

photo_2016-08-21_14-48-39

មតិយោបល់