ភ្នំពេញៈ ក្រសួងបរិស្ថាន រួមជាមួយដៃគូអភិវឌ្ឍនានានៅកម្ពុជា នឹងសហការរៀបចំ «វេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ»នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៦ វេលាម៉ោង ៧:៣០ នាទីព្រឹកនៅវិមានសន្តិភាព ក្រោមវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរដ្ឋ អង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសកម្មជនអភិរក្សធនធានធម្មជាតិជាច្រើនទៀតរួមមាន ព្រះសង្ឃ សិល្បករ កីឡាករ និងយុវជន ដែលបានចូលរួមក្នុងសកម្មភាពការពារធនធានធម្មជាតិ និងការអភិរក្សចម្រុះ សរុបប្រមាណជាង ៧០០នាក់ ត្រូវបានរំពឹងថានឹងចូលរួមក្នុងវេទិកានេះ៕
មតិយោបល់