ភ្នំពេញៈ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូឡាំពិក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទ៖ អំពើលួច ( ថ្នាំពេទ្យ ) ប្រព្រឹត្តិនៅចំណុចផ្ទះលេខ៣០០Eo ផ្លូវលេខ២៨៤ ភូមិ២ ក្រុមទី៧ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៨និង១០នាទី ។
ជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ព្រឿន ឌីណា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ។
២-ឈ្មោះ ប្រាក់ បារាំង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូន ។
វត្ថុតាងចាប់យក៖ ថ្នាំពេទ្យ ម៉ាក់YasMin ចំនួន១៥ប្រអប់តូច ។
ជនរងគ្រោឈ្មោះ អ៊ុង រស្មី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ:លក់ថ្នាំពេទ្យ ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕



មតិយោបល់