តាកែវៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនជាប់ចោទ ម្នាក់ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ។
ជនជាប់ចោទខាងលើ មានឈ្មោះ សុន ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃស្រូល ឃុំពោធិ៍អង្រ្កង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ការឃាត់ខ្លួននេះ ធ្វើទ្បើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១២១/០៧១៩ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តតាកែវពីបទ៖ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិត្រពាំងឈូក ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩៕
មតិយោបល់