ញាក់សាច់! ជីមមី ធ្វើឲ្យហ្វេនៗកាន់តែឈ្លក់វង្វេង នឹងរូបរាងខ្លួន (មានវីដេអូ)

(ភ្នំពេញ)៖ ទើបប្រឡូកក្នុងវិស័យសិល្បៈបានតែប៉ុន្មានឆ្នាំសោះ តែប្រជាប្រិយភាពរបស់ ពិធីការិនីវ័យក្មេង កញ្ញា ជីមមី មានសន្ទុះមិនចាញ់រាមច្បងក្នុងវិថីតែមួយប៉ុន្មានទេ ជាងនេះទៅទៀត មិនមែនត្រឹមតែ បងប្អូនខ្មែរនោះឡើយ ដែលផ្ទុះការគាំទ្រតារាស្រីរូបនេះ សូម្បីតែហ្វេនៗនៅប្រទេសថៃ ក៏កោតសរសើររូបនាងដែរ។

ជាមួយនឹង ចំណេះដឹងអាចនិយាយ អង់គ្លេស ថៃ និងចិន បានស្ទាត់ជំនាញ តារាស្រីរូបនេះ ក៏ត្រូវគេផ្ទុះការគាំទ្រខ្លាំង ពីសម្រស់ធម្មជាតិ ស្អាតដូចគំនូរ។

ជាមួយនឹង រាងរូបសម្បត្តិដូចគេឆ្លាក់ ខ្ពស់ស្រឡះ ចង្កេះមួយក្តាប់ ថ្មីៗនេះ កញ្ញា ជីមមី បង្ហាញសមត្ថភាពដើរម៉ូតរបស់ខ្លួន ដើរលះៗបោះជំហានយ៉ាងស្វាហាប់ ធ្វើឲ្យហ្វេនៗកាន់តែឈ្លក់វង្វេងនឹង រូបរាងរបស់រូបនាងកាន់តែខ្លាំង បើមើលមួយភ្លែតដូចនឹង ម៉ូដែលអ៉ឺរ៉ុបថ្នាក់នេះ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *