ព័ត៌មានជាតិ

បុរស​ម្នាក់ កាប់​ប្រពន្ធ​២​កាំបិត​បណ្តាល​ឲ្យ​ស្លាប់ រួចព្យាយាមសម្លាប់ខ្លួនឯងតាមក្រោយតែមិនបានសម្រេច

កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​ ប​ន្ទាប់​ពី​បាន​កាប់​ប្រពន្ធ​២​កាំបិត​បណ្តាល​ឲ្យ​ស្លាប់​នៅក្នុង​ថ្លុក​ឈាម​ដោយ​សង្ស័យ​ប្រពន្ធ​មាន​ប្រុស​ថ្មី ក្បត់​ជាមួយ​ខ្លួន។ ករណី​ឃាតកម្ម​ខាងលើ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០ និង​០៥ នាទី​ថ្ងៃទី២០ ខែកុ​ម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​ក្រោម ផ្ទះ ឈ្មោះ​ជុំ ហេង អាយុ៣៣​ឆ្នាំ ជា​បងប្អូន ស្ថិត​ក្នុង​ភូមិ​ប្រ​ក្លូត ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ។

សមត្ថកិច្ច​នគរបាល​ស្រុក​សាមគ្គី​មានជ័យ​បាន​នៅ​ល្ងាច ថ្ងៃទី​២១ ខែកុម្ភៈ​នេះ​ឲ្យ​ដឹងថា ករណី​មនុស្យ​ឃាត​ដោយ ចេតនា​នេះ​បង្ក​ឡើង​ដោយ​ជន​សង្ស័​យ​ឈ្មោះ អ៊ី សា​ម៉េ​ត ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ប​ច្ចុប្បន្ន នៅ​ភូមិ ក្រាំង​មេត្រី ឃុំ​ស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

 

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃទី​២០ កុ​ម្ភៈ ឆ្នាំ​២០២២ ប្តី​ឈ្មោះ អ៉ី​សា​ម៉េ​ត បាន​បបួល​ប្រពន្ធ​ឈ្មោះ សុ​ត ចរិយា អាយុ៣០ឆ្នាំ មកលេង​ស្រុកកំណើត​នៅ​ចំណុច​កើតហេតុ​ក្នុងភូមិ​ឃុំ​ខាងលើ ពេល​មក​ដល់​ប្តី​បាន​និយាយ​ទៅកាន់​ប្រពន្ធ​ថា យើង​នាំគ្នា​ទៅ​ស្រោច​ទឹក និង​អុជ​ធូ​ក​ស្បថស្បែ​នៅ​លើ​ព្រះវិហារ ថា​ឈប់​ផិតក្បត់ និង​គ្នា​ស្រាប់តែ​ពេល​នោះ​ប្រពន្ធ​និយាយ​ថា បើ​មក​ស្បថ​អញ្ចឹងៗ​អញ​មិន​មក​ទេ​អញ​ទៅវិញ​ហើយ។

ដោយ​ឮ​សម្តី​បែបនេះ ​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​មានការ​ខឹងសម្បា គួប​នឹង​ការ​ប្រចណ្ឌ​ស្រាប់​ផង ក៏បាន​ស្ទុះ​ទៅ​ទាញ​កាំបិតផ្គាក់​ដង​ឈើ របស់​ម្ចាស់ ផ្ទះ​កាប់​ទៅលើ​ប្រពន្ធ ២​កាំបិត ចំ​ពីក្រោម​ស្លឹកត្រចៀក​ឆ្វេង និង​ស្តាំ បណ្តា​ល​អោយ​ស្ត្រី​រងគ្រោះ ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​តែម្តង។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ជ​នស​ង្ស័យ​ជា​ប្តី បាន​ព្យាយាម​សម្លាប់​កូន​របស់​ខ្លួន​ម្នាក់ទៀត តែ​ត្រូវ​ម្ចាស់ផ្ទះ​ខាង​លើ​បាន​ពរ​រត់​គេចខ្លួនបាត់។

បន្ទាប់​មក​ជនសង្ស័យ​បាន​ព្យាយាម​សម្លាប់​ខ្លួនឯង​តាម​ក្រោយ ​ដោយ​យក​ក្រ​ម៉ា​ចងភ្ជាប់​ជា មួយ​ធ្នឹម​ក្រោមផ្ទះ​បម្រុង​ចងក និង​ទាញ​ប្រដាច់​ខ្សែ​ភ្លើង​យកដៃ​ទៅ​ចាប់​ឲ្យ​ឆក់ តែ​មិន​ស្លាប់​ហើយក៏​បាន​រត់​ចេញពី​កន្លែង​កើតហេតុ។

ករណីនេះ​ក្រោយ​ទទួល​បាន​ព័​ត៌មាន​ខាងលើ​នេះ​ ភ្លាម​កម្លាំង​សម​ត្ថ​កិច្ច​នគរបាល​ព្រហ្មទណ្ឌ ស្រុក​សាមគ្គី​មានជ័យ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​នគរបាល​ធ្លក​វៀន​និង​ប៉ុស្តិ៍​ខ្នា​ឆ្មារ និង​កម្លាំង​ប្រជា​ការពារ​ទាំង​២​ឃុំ​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី​បាន​នៅ​ឃុំ​ខ្នា​ឆ្មារ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ហើយ​បាន​នាំ​ខ្លួន​យក​មក​អធិការ​នគរបាល​ស្រុក​សាមគ្គី​មានជ័យ សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី។

ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ឪ​ក្រុម​គ្រួសារ ដឹក​យក​ទៅកាន់​លំនៅ ឋាន​នៅ​ខេត្តកំពង់ស្ពឺ​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី៕

 

 

មតិយោបល់