ព័ត៌មានជាតិ

ម៉ាស្តាបើកបុកកៀរជាមួយកង់បី Bajaj បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែល រថយន្តម៉ាស្តារបើកបរវ៉ាក់អើជាមួយម៉ូតូកង់បី ដែលកំពុងបើកបរងាកក្បាលចេញពីកន្លែងឈប់ ទើបហ្វ្រាំងមិនទាន់ ជ្រុលកៀរគ្នា បណ្តាលឲ្យរងការខូចខាត ខាងរថយន្តចុះមកទាមទារសំណងចំនួន៥០០ដុល្លារ តែការចរចារណ៍និយាយមិនត្រូវរ៉ូវគ្នា ទើបប្រគល់ឲ្យសមត្ថកិច្ច យកទៅរក្សាទុកបណ្តោះអាសន្ន ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៩និង៣៥នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ តាមផ្លូវបេតុង ផ្លូវជាតិលេខ៤ ក្នុភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូកង់បីBajaj បានឈប់ចតនៅកន្លែងកើតហេតុ ពីលិចទៅកើត ដើម្បីសាងអីវ៉ាន់ លុះលើកអីវ៉ាន់ដាក់ហើយ ម្ចាស់ឡើងបើកគ្រាន់តែបើកងាកក្បាលម៉ូតូចេញបន្តិច ស្របពេលដែលភាគីខាងរថយន្តម៉ាកម៉ាស្តា ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BF-8638 បើកពីលិចទៅកើត ស្របទិស វ៉ាក់អើ ហ្វ្រាំងមិនទាន់ ជ្រុលកៀរគ្នាជាមួយម៉ូតូកង់បី បណ្តាលឲ្យរថយន្តបែកកាងមុខ ម្ចាស់ចុះមកទាមទារសំណង៥០០ដុល្លារ ទោះជាភាគីខាងម៉ូតូមិនចង់ឲ្យវែងឆ្ងាយ ឲ្យ២០០ដុល្លារហើយ តែខាងរថយន្តនៅតែមិនសុខចិត្ត ។

ដោយការដោះស្រាយខាងលើ មិនត្រូវរ៉ូវគ្នាទើបសមត្ថកិច្ច យកមករក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់