បន្ទាយមានជ័យៈ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី មានករណីប្រជាពលរដ្ឋម្នាក់ បានទៅកាត់អុសដុតធ្យូង នៅចំណុចវាលត្រពាំងវែង ខាងជើងភូមិកណ្តោលប្រមាណ១០គីឡូម៉ែត្រ ខណៈដែលកាត់ស្រាប់តែដើមឈើ ដួលសង្កត់លើ ទើបប្រពន្ធ និងអ្នកភ្ជួរស្រែនៅក្បែរនោះជួយ និងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកថ្មពួក និងបានដាច់ខ្យល់ស្លាប់ ស្ថិតនៅក្នុងភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះ ចង វ៉ឺត ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
ករណីខាងលើនេះ ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មានភ្លាមបានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត និងដោយមានការបញ្ជាក់អះអាង ពីប្រពន្ធរបស់សពព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលទៅជួយសង្រ្គោះ បានបញ្ជាក់ថា ជនរងគ្រោះពិតជាដើមឈើកៀបសង្កត់ស្លាប់ដោយខ្លួនឯងប្រាដកមែន ។ សាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់