ព័ត៌មានជាតិ

ស្ត្រីម្នាក់បើករថយន្តលុចស៊ីស បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង ១១និង៣៥នាទីយប់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតត្រង់ចំណុចហាងម៉ាស្សាយីហោ ឡឺសូឡី ១៦ម៉ាស្សា តាមបណ្តោយផ្លូវ២៦១កែងនិងផ្លូវ១៦០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបរម៉ូតូម៉ាក AEROX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FK-3120 ធ្វើដំណើរពីលិចទីកើតតាមបណ្ដោយផ្លូវ១៦០ លុះមកដល់ចំណុចកើតហេតុ បានបើកម៉ូតូឆ្លងកាត់ផ្លូវ២៦១ ខណ:កំពុងតែបើកឆ្លងបានបន្តិច ស្រាប់តែមានរថយន្តម៉ាក លុចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-6902 បើកបរដោយស្ត្រីម្នាក់ធ្វើដំណើរពីជើងទៅត្បូងយ៉ាងលឿន ក៏ជ្រុលបុកម៉ូតូពេញទំហឹងអូសប្រហែល ១០ម៉ែត្រ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នាបញ្ចប់ដោយភាគីខាងរថយន្ត ព្រមចេញថ្លៃព្យាបាល និងជួសជុលម៉ូតូឲ្យជនរងគ្រោះ៕

មតិយោបល់