ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្មានតែចប់ហើយ! ឌួង ឆាយ បោះពាក្យមួយឃ្លានេះ ក្រោយឃើញរឿងមួយនេះ

(ភ្នំពេញ)៖ នារាត្រីថ្ងៃពុធ ទី២៤ ខែកុម្ភ: ឆ្នាំ២០២២កន្លងទៅនេះ ក្រោយបានឃើញករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបម៉ាក Range Rover និងម៉ូតូ ១គ្រឿងបុកចំផ្នែកខាងឆ្វេងកង់ក្រោយរថយន្តបណ្ដាលឲ្យរងការខូចខាតទាំងសងខាងទីតាំងកើតហេតុស្ថិតនៅតាមនិងបណ្ដោយផ្លូវ២១៤ កែងនឹងផ្លូវ ៥១ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញរួចមក ភ្លាមៗនោះ ស្រាប់តែលោកឌួង ឆាយ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានបង្ហោះសារយ៉ាងដូច្នេះថា៖

«មួលបង្កាច់ខ្ញុំថ្ងៃមុន កម្មពៀរមានពិតមិនចាំជាតិក្រោយទេ។ អស់រូសរ៉យខ្ញុំមួយធ្វើមិនទាន់ហើយផង ឥលូវអស់ឡានមួយទៀត។ ខំដើរផឹកតិចទៀតទៅនាង។ ធ្វើជាមនុស្សរៀនហ៊ានធ្វើហ៊ានទទួល កុំគេចវិស។ អានិតកូនៗខ្ញុំជាទីបំផុតជាពិសេសកូនស្រីពៅគ្នានៅតូចពេក»។

ក្រោយបានឃើញសារលោកឌួង ឆាយបង្ហោះដូច្នេះ មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានចូលទៅខមិនបញ្ចេញមតិ ពេញប្រអប់ខមិនរបស់លោកឌួងឆាយតែម្តង៕

មតិយោបល់