បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣និង១០នាទី នៅតាមចំណុចផ្លូវជាតិលេខ៥៩ ក្រុមទី០៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មាន ករណីលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ)ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណលួចយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125ពណ៌ខ្មៅលេខម៉ាស៊ីន6219183គ្មានស្លាកលេខជារបស់ជនរងគ្រោះឈ្មោះហ៊ី សុភា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងមានមុខរបរលក់ដូរ។
បន្ទាប់ពីពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកកំរៀងនិងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាតគឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់ណែនាំបន្ថែមពីលោកវរសេនីយ៍ឯកលឹមពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌលោកវរសេនីយ៍ទោវេគឹមចត់អធិការនគរបាលស្រុកកំរៀងបានដឹកនាំធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅកំណត់មុខសញ្ញាបាន។
នៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២២វេលាម៉ោង០៨និង១០នាទីព្រឹកដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តមកែវសុជាតិព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះសមត្ថកិច្ចនគរបាលស្រុកកំរៀងសម្រេចធ្វើការឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យក្នុងករណីនេះចំនួន០២នាក់គឺ៖១-ឈ្មោះណនចន្ថាហៅហ៊ុបភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិបឹងរាំងស្រកកំរៀងខេត្តបាត់ដំបងនិង២-ឈ្មោះកែសំរួលហៅអូនភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិដូងឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង(ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារពីបទលួចមានស្ថានទម្ងន់ទោស)នាពេលកន្លងមកដោយនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូដែលមានភិនភាគដូចខាងលើរបស់ជនរងគ្រោះប្រាកដមែន។សមត្ថកិច្ចដកហូតម៉ូតូ១គ្រឿងជារបស់ជនរងគ្រោះនោះមកប្រគល់ជូនម្ចាស់វិញ។
ករណីនេះកម្លាំងនគរបាលស្រុកបានកសាងសំណុំរឿងដើម្បីបញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់