ព័ត៌មានជាតិ

មិនទៅចូលសាលា! យុវជនម្នាក់ បំផ្លាញទ្រព្យសម្បត្តិ សមត្ថកិច្ចឃាត់ខ្លួន

ប៉ៃលិនៈជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីគេធ្វើសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ អ្នកដ៏ទៃដោយចេតនា។

ការចាប់ឃាត់ខ្លួននេះបានឡើងកាលពីវេលាម៉ោង៥និង៤នាទីល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចស្តង់ទិញ លក់ដំឡូង ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុ ឌីណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

មុនឈានដល់ការចាប់ឃាត់ខ្លួន ក្រោយពីទទួលបានតាមពាក្យបណ្តឹងឈ្មោះ សួន សុជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ដោយក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានចាត់ឲ្យលោកវរសេនីយ៍ឯក ឆម វ៉ាន់ធី នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកងកម្លាំងចុះឃាត់ខ្លួនជនសង្ស័យបានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃុំខ្លួនជាបណ្តោះអាសន្ននៅការិយាល័យជំនាញ ដើម្បីសាកសួរ កសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់