ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ករណី កើតឡើងរវាងរថយន្ដដឹកដី និងម៉ូតូ បើកបរបញ្ច្រាសទិសគ្នា នៅចំណុចសាខាកាកបាទក្រហម ស្រុកសាលាក្រៅ ស្ថិតនៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲមនុស្សស្លាប់ម្នាក់ និងធ្វើឱ្យខូចខាតម៉ូតូចំនួន០១គ្រឿង កម្រិតធ្ងន់ និងរថយន្ដខូចខាតកម្រិតស្រាល ។
ភាគីអ្នកបើកបរម៉ូតូមានឈ្មោះ ហៀត ហាន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរទាហាន (ស្លាប់នៅកន្លែងកើតហេតុ) មានទីលំនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកសង់ឌ្រីមស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង 1AN-2551 ។
ភាគីអ្នកបើកបររថយន្ដមានឈ្មោះ ឡង ចាន់ថេត ភេទប្រុស អាយុ ២៥ឆ្នាំ មានមុខរបរជាអ្នកបើកឡានដឹកដី បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-7032 ។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ទៅអោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ចំណែកអ្នកបើកបររថយន្ត ត្រូវបានឃាត់ខ្លួនយកទៅ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រថយន្ត និងម៉ូតូ ដែលជាវត្ថុតាងត្រូវបានកម្លាំងនគរបាលចរាចរណ៍ខេត្ត ដកហូតយកទៅរក្សារទុក និងចាត់ការទៅតាមនីតិវិធីនៃច្បាប់ ៕
មតិយោបល់