ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ លង់ទឹកស្លាប់

បន្ទាយមានជ័យ: នៅវេលាម៉ោង ៩ និង៤៧នាទីព្រឹកទី ០៦ ខែតុលា ឆ្នាំ ២០១៩ មានករណីក្មេងប្រុសម្នាក់ លង់ទឹកស្លាប់ នៅភូមិចុងគោក ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ កុមារា ខុន ប៊ុនសុង អាយុ ៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់