Post News Media ព័ត៌មានជាតិ សមត្ថកិច្ចខណ្...

សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធថ្នាំញៀន

​ភ្នំពេញ: កម្លាំងខណ្ឌប៉ុស្តិ៍ស្វាយប៉ាក ឆ្មក់ចូលផ្ទះគ្មានលេខមួយកន្លែង ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់ចំនួន២នាក់ ដកហូតថ្នាំញៀនចំនួន៣កញ្ចប់តូច កាលពីវេលាម៉ោង៩ និង១០នាទី យប់ថ្ងៃទី៣ ខែកក្កដាឆ្នាំ២០១៨ ខែកក្កដា​ ឆ្នាំ២០១៨ ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ ង្វៀង យាំងហ្គេក ភេទ​ប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក(ជួញដូរ)។
២/ឈ្មោះ ផន ពិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦០៧ ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរនៅផ្ទះ (ប្រើប្រាស់)។

វត្ថុតាងដកហូតមាន៖
១/ម្សៅក្រាមព៌ណសរថ្លាចំនួន ០៣កញ្ចប់ ។
២/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

នៅក្នុងប្រតិបត្តិការសមត្ថកិច្ចជំនាញដកហូតវត្ថុតាងរួមមាន
១/ម្សៅក្រាមសថ្លាចំនួន ១កញ្ចាប់តូច, ដាវសាំម៉ូរ៉ៃមួយដើម, ពូថៅមួយកាំបិតផ្គាក់មួយដើម រួមនឹងឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងកំ​ពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕