ភ្នំពេញៈ នៅវេលាម៉ោង០៧និង៤០នាទីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ មានករណីបុរសវ័យចំណាស់ម្នាក់ ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល អស់រយៈពេល៣ថ្ងៃ បណ្តាលឲ្យហើមស្អុយ ទីតាំងកន្លែងកើតហេតុ ស្ថិតត្រង់ចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ហេតុការណ៍ករណីខាងលើ តាមប្រភពព័ត៌មានពីស្ត្រីម្នាស់ផ្ទះជួលថា ជនរងគ្រោះមិនត្រូវបានស្គាល់នូវអត្តសញ្ញាណនោះទេ មានវ័យប្រហែលជា៥០ឆ្នាំ ជនរងគ្រោះបានមកជួលបន្ទប់លេខ៩ ជាន់ទី៤ ស្នាក់នៅតែម្នាក់ឯង អស់រយៈពេលជាង២ឆ្នាំមកហើយ ។
ចាប់តាំងពីជនរងគ្រោះមកជួលបន្ទប់ស្នាក់នៅកន្លែងកើតហេតុនេះ ជនរងគ្រោះមិនដែលមានទំនាក់ទំនងជាមួយអ្នកជិតខាងនោះឡើយ និងមិនមាននរណាម្នាក់ដឹងថា ជនរងគ្រោះធ្វើការអ្វីនោះដែរ ព្រោះជនរងគ្រោះពេលព្រឹកចេញទៅធ្វើការបាត់ លុះដល់ពេលល្ងាច ទើបចូលមកស្នាក់នៅក្នុងបន្ទប់ជួលវិញ ។
មុនពេលកើតហេតុ មានអ្នកជួលបន្ទប់ស្នាក់នៅក្បែរកន្លែងកើតហេតុថា មានធុំក្លិនស្អុយចេញពីបន្ទប់ជនរងគ្រោះ បន្ទាប់មកស្ត្រីជា ម្ចាស់ផ្ទះ បានឲ្យបុរសម្នាក់ឡើងទៅមើលបន្ទប់ជួលជនរងគ្រោះក៏ឃើញទ្វារបន្ទប់ចំហអើតមើលតាមប្រឡោះ ឃើញជនរងគ្រោះធ្វើ អត្តឃាតដោយចងកសម្លាប់ខ្លួនជាប់និងជញ្ជាំង ហើមធុំក្លិនស្អុយ ។ បន្ទាប់មកស្ត្រីម្ចាស់ផ្ទះរាយការណ៍ជូនសមត្ថកិច្ច ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យសាកសពជនរងគ្រោះ ។ បន្ទាប់មក សមត្ថកិច្ច បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន ។ ដោយមិនទាន់ស្វែងរកសាច់ញាតិជនរងគ្រោះបាន សមត្ថកិច្ចដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់