ព័ត៌មានជាតិ

រុស្ស៊ីមានផែនការបញ្ជូនទាហានស៊ីឈ្នួល ១,០០០នាក់ ទៅកាន់អ៊ុយក្រែន, នេះបើតាមលោកខាងលិច

(វ៉ាស៊ីនតោន)៖ មន្ត្រីចារកម្មលោកខាងលិចជាន់ខ្ពស់ម្នាក់ បាននិយាយថារុស្ស៊ីមានផែនការបញ្ជូនទាហានស៊ីឈ្នួលបន្ថែម ១,០០០នាក់ ចូលទៅកាន់ ប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

បើតាមសារព័ត៌មាន CNN មន្ត្រីខាងលើដដែលក៏បានព្រមានដែរថាទីក្រុងម៉ូស្គូ អាចនឹងបើកការវាយប្រហារតាមផ្លូវអាកាស ទ្រង់ទ្រាយធំ ដោយទម្លាក់គ្រាប់បែកលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ដើម្បីបង្ខំឱ្យទីក្រុងកៀវ ចុះចាញ់ ហើយការវាយប្រហារបែបនេះនឹងធ្វើឱ្យជនស៊ីវិលក្នុងចំនួនដ៏ច្រើន អាចនឹងបាត់បង់ជីវិត។

ក្រុមមន្ត្រីអាមេរិកក៏ធ្លាប់បានចោទប្រកាន់ដែរថា ទាហានស៊ីឈ្នួលរបស់រុស្ស៊ីមួយចំនួន បានស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនរួចទៅហើយ ដើម្បីចូលរួមក្នុង ប្រតិបត្តិការយោធារបស់លោក ពូទីន៕

ប្រភព៖​​​​​​ CNN

មតិយោបល់