ព័ត៌មានជាតិ

រុស្ស៊ី វាយអ៊ុយក្រែន ត្រឹមតែប៉ុន្មានថ្ងៃនេះ ចំណាយប្រាក់អស់ ៨០ពាន់លានដុល្លារអាមេរិក

សង្រ្គាមអ៊ុយក្រែនឥរុស្ស៊ីបានឈានចូលដល់ថ្ងៃទី៤ហើយ ខណៈការបាញ់ប្រហារយ៉ាងខ្លាំង ត្រូវបានគេឃើញនៅក្នុងរដ្ឋធានីគៀវ។

កងទ័ព​អ៊ុយក្រែន ​កំពុង​ប្រយុទ្ធ​ជាមួយ​ទាហាន​រុស្ស៊ីយ៉ាង​ពេញទំហឹង ហើយមានការភ័យខ្លាចថា សង្រ្គាមនេះអាចនឹងបន្តរយៈពេលប៉ុន្មានថ្ងៃទៀត។

ទន្ទឹមនឹងនោះ សមាជិកសភាសហភាពអឺរ៉ុបលោក Riho Terras បានធ្វើការអះអាងដ៏គួរឲ្យចាប់អារម្មណ៍អំពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ លោក​និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន កំពុងមានការ​ខឹងសម្បា​យ៉ាងខ្លាំង។ លោក ពូទីន គិត​ថា ​សង្គ្រាម​នេះ​នឹង​ងាយ​ស្រួល​ណាស់ ហើយ​អ្វីៗ​នឹង​ចប់​ក្នុង​រយៈ​ពេល​ពី​មួយ​ទៅ​បួន​ថ្ងៃ។

ប៉ុន្តែ​បើ​ក្រឡេក​មើល​ស្ថានភាព​បច្ចុប្បន្ន​វិញ វាហាក់​ដូច​ជា​មិន​ដូច្នោះ​ទេ។ អង្គការ ណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក បានប្រកាសថា នឹងផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែន។

ក្នុង​ស្ថានភាព​បែប​នេះ គេ​កំពុង​តែ​ភ័យ​ខ្លាច​ថា អ៊ុយក្រែន​មិន​ព្រម​ចុះចាញ់​ដោយ​ងាយឡើយ។ ក្រសួងការពារជាតិអ៊ុយក្រែនក៏បានអំពាវនាវដល់សាធារណជន ឲ្យចូលរួមកងទ័ពផងដែរ។

នៅក្នុងការបង្ហោះ Twitter មួយ លោក Terras បានអះអាងថា រុស្ស៊ីមិនមានផែនការយុទ្ធសាស្រ្តទេ។ ការចំណាយរបស់រុស្ស៊ីលើសង្គ្រាមនេះ គឺប្រហែល២០ពាន់លានដុល្លារអាមេរិកក្នុងមួយថ្ងៃ ពោលគឺ ៤ ថ្ងៃស្មើនឹង ៨០ ពាន់លានដុល្លារអាមេរិក ហើយក្នុង​ស្ថានភាព​បែប​នេះ រុស្ស៊ី​អាចប្រឈម​ការ​ខ្វះខាត​សព្វាវុធ។

រោងចក្រ Tula និង Rotenberg មិនអាចបំពេញតម្រូវការអាវុធរបស់កងទ័ពរុស្ស៊ីបានទេ។ ពួកគេអាចផ្គត់ផ្គង់បានតែកាំភ្លើង និងគ្រាប់កាំភ្លើងប៉ុណ្ណោះ។ សព្វាវុធ​សម្រាប់​កងទ័ព​រុស្ស៊ី​អាច​ផលិត​បាន​ក្នុង​រយៈពេលពី ៣ ទៅ ៤ ខែ​ខាង​មុខ​នេះ ប្រសិន​បើ​ពួកគេ​មាន​វត្ថុធាតុ​ដើម​គ្រប់គ្រាន់​សម្រាប់ផលិត។

ទោះបីជាយ៉ាងណាក៏ដោយ វត្ថុ​ធាតុ​ដើម​ដែល​ប្រើ​សម្រាប់​ផលិត​សព្វាវុធ​រុស្ស៊ី​ គឺបាន​មក​ពី​ប្រទេស​ស្លូវេនី ហ្វាំងឡង់ និង​អាល្លឺម៉ង់ ប៉ុន្តែ​ឥឡូវ​ ត្រូវ​បាន​បញ្ឈប់ហើយ​ ដោយសារ​ទណ្ឌកម្ម៕

មតិយោបល់