ភ្នំពេញៈ បុរសពោះម៉ាយម្នាក់សង្ស័យតូចចិត្តមានជំងឺប្រចាំកាយចង.កសម្លាប់ខ្លួន ជាមួយមែកក្តុលបង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សពមានឈ្មោះ រេន សុខ ភេទប្រុស អាយុ ៥៤ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែមៀន ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សព្វថ្ងៃស្នាក់នៅជាមួយក្មួយបណ្ដោះអាសន្ន នៅកុងស៊ីកាប់គោភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ជាមួយក្មួយបណ្ដោះអាសន្ន។
តាមការឲ្យដឹងពីប្រភពនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងប្រជាពលរដ្ឋនៅក្បែរនោះបានឃើញបុរសម្នាក់ បានដើរចេញពីកុងស៊ីកាប់គោម្តុំស្ពានលេខ៦ ឆ្ពោះមកតាមផ្លូវជាតិ៦អា ដោយមិនដឹងថាគាត់ចង់ទៅណានោះទេ។
ប្រភពបន្តថាមួយសន្ទុះក្រោយមក មានបុរសម្នាក់បានយកសំរាមទៅចោលនៅក្បែរកន្លែងកើតហេតុ ស្រាប់តែប្រទះឃើញសាកសពស្លាប់ដោយចងកនៅនឹងដើមក្តុលនោះក៏បង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយពេលពិនិត្យសពរួច សមត្ថកិច្ចឱ្យដឹងថា សពស្លាប់ដោយចង.កសម្លាប់ខ្លួន ក៏បានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
មតិយោបល់