ព្រះសីហនុៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៣ និង ០០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅក្នុងផ្ទះជួលមួយកន្លែង ជាន់ទី០១ ស្ថិតនៅក្រុមទី២ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មាននារីជនជាតិចិន ០១នាក់ បានស្លាប់នៅក្នុងបន្ទប់លើគ្រែពូក ដោយសពត្រូវបានគេយកខ្សែស្បែកជើងពណ៌ស ចងដៃទាំងពីរផ្អោបចូលគ្នា ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ។
-សពឈ្មោះ LOU ZHIJIN ភេទស្រី ជនជាតិចិន ឆ្នាំកំណើត: ១៩-០៧-១៩៨០ កាន់លិខិតឆ្លងដែនលេខៈ E៨៨៨៤២៧៣១ ចុះថ្ងៃទីៈ ០៧-១២- ២០១៦ សុពលភាព: ០៦-១២-២០២៦ ។
+យោងតាមការពិនិត្យសាកសព របស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានសន្និដ្ឋានបានថា៖ ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពី ច្របាច់បំពង់ក នឹងខ្ទប់ផ្លូវដង្ហើម ( អំពើឃាតកម្ម ) ។
-សពត្រូវបានប្រគល់ជូនការិយាល័យនគរបាលពិនិត្យវិភាគទីកន្លែងកើតហេតុ នៃនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្តក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី ក្នុងការស្រាវជ្រាវ ។
ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវីធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញផែនការនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងយ៉ាងសកម្ម ដោយប្រើវិធានការជំនាញ រហូតកំណត់បានភិនភាគរបស់ជនសង្ស័យ ដោយជនសង្ស័យបានគេចខ្លួនទៅរាជធានីភ្នំពេញ ទើបនៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចយើងបានពន្លាតដែនដី ធ្វើការស្រាវជ្រាវរហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ជាជនជាតិ ភេទប្រុស ដោយមានការសម្របសម្រួលនីតិវិធីពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមលាសាដំបូងរាជធានីភ្នំពេញ និងការចូលរួមសហការណ៍ពីកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ,កម្លាំងអធិការរងខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍ការកាប២ ។
-ជនសង្ស័យឈ្មោះ LI XIAO HONG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ មិនពិតប្រាដក ។
+វត្ថុតាងចាប់យកបាន៖
-អាវុធខ្លី ០១ដើម ម៉ាក BERETTA (ប្រើហ្គាស់) ពណ៌ខ្មៅ
-ដង្កាប់ ១ដើម
-ទល់រឺវីស ០១ដើម
-សោរអូរតូ ០១ដើម
-ខ្សែលួស ០៧ដុំ
-លុយដុល្លារក្លែងក្លាយ (លុយសែន) ០១ដុំ ។
ចំពោះករណីនេះការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តស្រាវជ្រាវតាមនីតិវិធីជំនាញ៕
មតិយោបល់