អ៊ុយក្រែនៈ ប្រធានស្តីទីរបស់ទីភ្នាក់ងាររដ្ឋនៃធនធានព្រៃឈើ ប្រទេសអ៊ុយក្រែន បានឱ្យដឹងថាកាលពីថ្ងៃអង្គារកាលពីឆ្នាំមុន អ៊ុយក្រែនបាត់បង់ថវិកាយ៉ាងហោចណាស់ប្រមាណ ៣,៤ លានដុល្លារសហរដ្ឋអាមេរិក ដោយការកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃឈើរបស់ខ្លួន ។
លោកស្រី Chrystyna Yushkevych ដកស្រង់សម្តីរបស់រដ្ឋាភិបាលថា « វាគ្រាន់តែជាទិន្នន័យប៉ាន់ប្រមាណ នៃការកាប់ឈើខុសច្បាប់ទំហំធំមួយនៅក្នុងប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះ តាមពិតវាអាចនឹងមានចំនួនច្រើនជាងនេះ »។
លោកស្រី Yushkevych បានឱ្យដឹងថា កាលពីឆ្នាំមុនឈើប្រមាណជា ២៤.000 ម៉ែត្រគូបត្រូវបានកាប់ដោយខុសច្បាប់នៅក្នុងអ៊ុយក្រែន។
លោស្រី បានបន្ថែមទៀតថានៅក្នុងឆមាសទីមួយ នៃឆ្នាំ២០១៦ទំហំនៃការកាប់ឈើខុសច្បាប់នៅក្នុងប្រទេសបានកើនឡើង ៣៦ ភាគរយធៀបនឹងឆ្នាំមុខ គឺកើនឡើងប្រមាណជា 15.800 ម៉ែត្រគូបឈើ។
លោកស្រី Yushkevych បានឱ្យដឹងថាដើម្បីកាត់បន្ងយ លើការប្រព្រឹត្ដអំពើខុសច្បាប់នេះ រដ្ឋាភិបាលគ្រោងនឹងបង្កើតមូលដ្ឋានទិន្នន័យអេឡិចត្រូនិករួមមួយ នៃព្រៃរបស់ប្រទេស និងណែនាំអំពីការផ្តន្ទាទោសចំពោះពាណិជករ និងអ្នកកាប់ឈើខុសច្បាប់។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារធនធានព្រៃឈើអ៊ុយក្រែនបានឲ្យដឹងថា តំបន់ព្រៃឈើ ទូទាំងប្រទេសមានចំនួន ១០លានហិកតា ហើយ ៤០ភាគរយមានទីតាំងស្ថិតនៅភាគខាងលិចនៃប្រទេសនេះ៕
មតិយោបល់