ព័ត៌មានជាតិ

កម្លាំងនគរបាលចុះណែនាំអប់រំបងប្អូនអាជីវករលក់ដូរ កុំឲ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ នៅលើដងផ្លូវសាធារណៈ

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ កម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយមហាវិថីព្រះសីហនុ ផ្លូវលេខ២៧៤, មហាវិថីហ្សាវាហារឡានេហ៍រុ ផ្លូវលេខ២១៥, មហាវិថីកម្ពុជាក្រោម ផ្លូវលេខ១២៨, មហាវិថីព្រះមុនីវង្ស ផ្លូវលេខ៩៣, មហាវិថីហ្សាលដឺគោល ផ្លូវលេខ២១៧, មហាវិថីសហពន្ធ័រុស្សី ផ្លូវលេខ១១០ និងផ្សារមិនរៀបរយ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា។

ក្នុងប្រតិបត្តិការនេះកម្លាំងបានធ្វើការណែនាំអប់រំបងប្អូនអាជីវករលក់ដូរ កុំឲ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ នៅលើដងផ្លូវសាធារណៈ ឲ្យទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ថ្មើរជើងធ្វើចរាចរណ៍ទៅវិញទៅមកឱ្យបានងាយស្រួល ជាពិសេសកាត់បន្ថយការកកស្ទះ ឬការគ្រោះថ្នាក់ជាយថាហេតុ ៕

មតិយោបល់