ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៨និង២០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមានមនុស្សរងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រថយន្តពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 2BH-7321 (មានបិត Logo ថ្នាំបាញ់ និងធូបមូស ស្ដុប)។
ម៉ូតូម៉ាក ឌ្រីមសង ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1M-7019 អ្នកបើកបររងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ។
ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕
មតិយោបល់