ព័ត៌មានជាតិ

ពុទ្ធោ! ប្រទះឃើញសពលោកតាម្នាក់ ចងកសម្លាប់ខ្លួនកណ្តាលវាលស្រែ

បាត់ដំបង: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីបានប្រទះឃើញសពលោកតាម្នាក់ បានចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចវាលស្រែ ក្នុងក្រុមទី៤ ភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សពជនរងគ្រោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ មានអាយុ៦០ឆ្នាំជាង ហើយមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានដើររកក្ដាមនិងកង្កែបតាមវាលស្រែផ្នែកខាងជើង ផ្លូវហាយវ៉េ (ផ្លូវធ្វើថ្មី) ហើយក៏បានឃើញមនុស្សប្រុសម្នាក់ចងក នៅហ្នឹងដើមដង្កោលើភ្លឺស្រែរបស់គាត់ ទើបបង្កការភ្ញាក់ផ្អើលឡើងតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពឲ្យលោកមេភូមិខ្សាច់ពោយតម្កល់នៅវត្ត ដើម្បីរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់