ព័ត៌មានជាតិ

រថយន្តក្រុងក្រុមហ៊ុនរតនសម្បត្តិ១គ្រឿង ផ្ទុះកង់ក្រោយដាច់ទុយោប្រេង បណ្តាលឲ្យបង្កជាអគ្គិភ័យឆាបឆេះ

មណ្ឌលគិរី: យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២៣និង០៥ នាទីយប់ នៅចំណុចក្រុមហ៊ុនភេស៊ីហ្វិក ចន្លោះគីឡូម៉ែត្រលេខ ៤២និង៤៣ លើផ្លូវជាតិលេខ៧៨ ដែលស្ថិតនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានករណីអគ្គិភ័យកើតឡើង បណ្តាលឱ្យឆេះរថយន្តក្រុងរបស់ក្រុមហ៊ុនរតនសម្បត្តិ ០១គ្រឿង ពណ៌ឆ្នូត ខៀវ-ស ស្លាកលេខភ្នំពេញ ៣D-៧៦០៤ អ្នកបើកបរឈ្មោះ ផន សុវឌ្ឍ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិពោធិ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្ត កំពង់ចាម ក្នុងទិសដៅពីកើតទៅលិច ពុំមានគ្រោះថ្នាក់ដល់អ្នកដំណើរឡើយ ។

ករណីខាងលើនេះ អីវ៉ាន់ខូចខាតរួមមាន៖ ស្វាយចន្ទី ត្របែក និងខោអាវមួយចំនួន ។

មូលហេតុ៖ បណ្ដាលមកពីផ្ទុះកង់ក្រោយដាច់ទុយោប្រេង បណ្តាលឆេះតែម្តង ៕

មតិយោបល់