បាត់ដំបងៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២២ វេ លា ម៉ោង០១ និង ២០ នាទី នៅចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បាន ដឹកនាំកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ធ្វើការស្រាវជ្រាវបង្ក្រាបករណី ហិង្សាក្នុងគ្រួសារ ០១ករណី ដោយឃាត់ ខ្លួនជនសង្ស័យម្នាក់។ ឈ្មោះ ស៊ឹម ស្រួច ភេទប្រុស អាយុ ៣៥ឆ្នាំ ភេទប្រុ ស មានទីលំ នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅ លូន ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុក បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងរ បស់គ្រួសារជនរងគ្រោះរួចមក ដោយក្នុងនោះបានដក ហូតញញួរដែកចំនួន០១ជាវត្ថុតាងផង។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ប្រមាណ២២ និង ០៥នាទី នៅចំ ណុច ក្រុមទី១០ ភូមិអូស្ងាត់ ឃុំសន្តិ ភាព ស្រុកសំពៅ លូន ខេត្តបាត់ដំបង ជនសង័្សយដែលជាឪពុកចុងរូបនេះ បានធ្វើសកម្មភាពយកញញួរដងដែក វាយទៅលើជនរងគ្រោះឈ្មោះ ហ៊ន ស្រីណា ភេទ ស្រី អាយុ ១ ឆ្នាំ (ដែលត្រូវជាកូនចុង) រស់នៅក្នុងផ្ទះជាមួយគ្នា បណ្ដាលឱ្យរងរបួសក្បាលពីខាង ក្រោយ និងមុខចំហៀងខាងស្តាំ (របួស ធ្ងន់ធ្ងរ) ។
លោកវរសេនី យ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា មូលហេតុឈានដល់ករណីហិង្សាដោយប្រេីប្រាស់ញញួរដែកបែបនេះ គឺឪពុកចុង បានស្តីបន្ទោសឱ្យជនរងគ្រោះជាកូនចុងនេះ ខណៈដែលគាត់ឃេីញ កូនស្រីទូរស័ព្ទទំនាក់ទំនងជាមួយ (បុរស) ហេីយ ការហាមឃាត់ពីសំណាក់ឪពុកចុងនេះមិនត្រូវបានទទួលយកពីកូនចុងនោះទេ ដែលជាហេតុ នាំទៅដល់កេីតទំនាស់ពាក្យសំដីដាក់គ្នា ហេីយឪពុកចុងបានប្រេីប្រាស់ញញួរដែកនេះវាយទៅ លេីកូនចំនួន០៤ញញួរ បណ្តាលឱ្យរងរបួសធ្ងន់ ធ្ងរត្រូវនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងនគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាម នីតិវិធី ច្បាប់៕
មតិយោបល់