ព័ត៌មានជាតិ

ទ្រព្យសរុបរបស់ Pacquiao ក្នុងឆ្នាំ​២០១៦​

តារាប្រដាល់របស់ហ្វីលីន លោក Manny Pacquiao បានរកចំណូលដ៏គួរ​ឲ្យចាប់អារម្មណ៍ ជាមួយទឹកប្រាក់ ១២០ លានដុល្លារ អាម៉េរិក ក្នុងអំឡុង​ពេលប្រកួត​ជាមួយ អ្នកប្រដាល់អាម៉េរិក Mayweathe កាលពីខែឧសភា ឆ្នាំ​២០១៥ ដែលធ្វើឲ្យអ្នកប្រដាល់ហ្វីលីពីន រូបនេះក្លាយ​ជា​អត្តពលិកទី​២ ដែលរកចំណូលបានច្រើនជាងគេ​ក្នុងពិភពលោក​។​

នៅខែ​មេសា ឆ្នាំ​២០១៦ Manny Pacquiao ទទួលបាន ២០ លានដុល្លារ​បន្ថែមទៀត បន្ទាប់ពីប្រកួត​ជាមួយ កីឡាករ Timothy Bradly ។​
​​អ្នកប្រដាល់ហ្វីលីន ដែលកំពុងមានវត្តមាន ក្នុងទឹកដីកម្ពុជា រូបនេះ បានក្លាយ​ជា​អ្នកប្រដាល់​ដ៏ល្អ ក្នុងមួយទសវត្សរ៍ ចុងក្រោយមកនេះ ដោយ​ឈ្នះពានរង្វាន់ ខ្សែក្រវ៉ាត់ពិភពលោក ៨ផ្សេងគ្នា និងស្ថិតនៅកំពូល ដែលជាកីឡាករល្អ​ ក្នុងរយៈពេល ១២ឆ្នាំ ចុងក្រោយ​។​

សម្រាប់ចំណូលសរុប​របស់ Pacquiao ដែលរកបាននៅឆ្នាំ​២០១៥ គឺ មានតែ ១២០,៥ លានដុល្លារ​អាម៉េរិក​ ហើយបើយោងតាមគេហទំព័រ therichest បានចុះផ្សាយថា ទ្រព្យសរុបរបស់ អ្នកប្រដាល់ហ្វីលីពីន គឺមានតែ ២៥០ លានដុល្លារ​អាម៉េរិក ក្នុងឆ្នាំ​២០១៦ ៕​

មតិយោបល់