ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៣និង២៧ នាទីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកខ្សាច់មួយគ្រឿង បើកបុករបាំងពុះចែកទ្រូងផ្លូវ និងបុកផ្ទាំងបាណូ បណ្តាលឲ្យបាក់រងការខូចខាត ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ បានចុះទៅពិនិត្យមើលតាមនីតិវិធីផ្លូវច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕




មតិយោបល់