ព័ត៌មានជាតិ

សេចក្ដីជូនដំណឹងពីក្រុមហ៊ុនស៊ីនទ្រី ដល់ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋឲ្យបានដឹងថា…

ភ្នំពេញៈ ក្រុមហ៊ុនស៊ីនទ្រី មានកិតិ្តយសសូមជំរាបជូនដំណឹងដល់ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម និងបងប្អូនប្រជាពលរដ្ឋ ទូទាំងរាជធានីភ្នំពេញ មេត្តាជ្រាបថា ប៉ុន្មានថ្ងៃនេះគឺមានបញ្ហានៅទីលានចាក់សំរាម ធ្វើឲ្យកកស្ទះដល់រថយន្តដឹកសំរាម ជាហេតុបណ្តាលឲ្យការប្រមូលសំរាមមានភាពរអាក់រអួល។
ប៉ុន្តែទោះជាយ៉ាងណា ប្រធានគ្រប់គ្រងទីលានចាក់សំរាម និងក្រុមហ៊ុនស៊ីនទ្រី កំពុងដោះស្រាយ ដែលស្ថានភាពប្រមូលសំរាមនឹងប្រសើរឡើងវិញ នៅពេលដ៏ឆាប់ខាងមុខនេះ បន្ទាប់ពីដោះស្រាយគ្រឿងចក្ររួចរាល់៕

មតិយោបល់