ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នា ខណៈឆ្លងផ្លូវ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ខណ:ពេលជិះម៉ូតូមួយគ្រឿងទៅបុកម៉ូតូមួយគ្រឿងជិះឆ្លងផ្លូវយ៉ាងពេញទំហឹងរងការខាតម៉ូតូទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិតាងួន២ សង្កាត់ការកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1O-2426 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ខណ:ពេលមកដល់ចំណុចកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដាគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1DO-5806 ធ្វើដំណើរឆ្លងផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីត្បូងទៅជើង ខណ:ពេលឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែម៉ូតហុងដាវ៉េវ បានបុកចំពាក់កណ្តាលហុងដាគុបជ្រុងសេ៩០យ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ត្រូវបានដឹកទៅសង្រ្គោះនៅគ្លីនិកឯកជនម៉ូតរងការខូចខាតទាំង ២គ្រឿង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញមូលរដ្ឋាន ចុះដល់កន្លែងកើហេតុធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿង ដាក់អែបខាងឲ្យភាគីទាំង២សម្របសម្រួលគ្នា ចុងក្រោយក៏សម្រេចបញ្ចប់ត្រឹមយកម៉ូតូទៅជួសជុលរាងៗខ្លួន៕

មតិយោបល់