ព័ត៌មានជាតិ

Luis Enrique បញ្ជាក់ហើយថាគ្មានការចាកចេញតំណែងរបស់លោកជាមួយនឹងជម្រើសជាតិឡើយ

បរទេស៖ បង្វឹកជម្រើសជាតិនៃប្រទេសអេស្បាញលោក Luis Enrique នៅសប្តាហ៍នេះបានចេញមកធ្វើការបដិសេធហើយក្នុងការចាកចេញពីក្រុមជម្រើសជាតិហើយទៅចូលរួមជាមួយនឹងក្លឹបបិសាចក្រហម ManUTD ដោយអះអាងថាលោកនឹងបន្តដឹកនាំក្រុមនៅកាតាសម្រាប់ពានរង្វាន់ពិភពលោកឆ្នាំនេះ។

ការប្រកួតដែលធ្វើឡើងនៅក្នុងប្រទេសកាតាឆ្នាំនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលពេលវេលារដូវរងាត្រូវបានជ្រើសរើសសម្រាប់ការប្រកួតហើយសម្រាប់អេស្បាញវិញត្រូវបានគេមើលឃើញថាជាក្រុមដ៏ខ្លាំងមួយដែលអាចមានលទ្ធភាពក្នុងការលើកពានរង្វាន់ដ៏ធំមួយនេះជាមិនខានក្រោយខកខានកាលពីព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០។

លោក Enrique ត្រូវបានសារព័ត៌មានធំៗកន្លងមកចុះផ្សាយបានទំនាក៉ទំនងគ្នាជាមួយនឹងក្លឹបបិសាចក្រហម Man UTD ប៉ុន្តែជាលទ្ធផលលោកតែងតែបានបញ្ជាក់ហើយថានឹងមិនចាកចេញពីក្រុមជម្រើសជាតិអេស្បាញក្នុងពេលឆាប់ៗនេះនោះឡើយ៕

មតិយោបល់