ព័ត៌មានជាតិ

សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ រថយន្តធុនធំបើកកៀរនិងកិនម៉ូតូ បណ្ដាលឲ្យជនរងគ្រោះម្នាក់ខ្ទាតចេញក្រៅ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តធុនធំបើកកៀរម៉ូតូ បណ្ដាលឱ្យជនរងគ្រោះខ្ទាតចេញ សំណាងមិនបណ្ដាលឲ្យមានអ្នករងរបួស គ្រាន់តែរងការខូចខាតសម្ភារ: ។

ហេតុការណ៍ការណ៍ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ទី២៩ ខែមីនា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញយុវជនម្នាក់ បើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដា ប៊ីត ពាក់ស្លាកលេខភ្នំពេញ 1JA-4146 បើកបរក្នុងទិសដៅទីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ផ្លូវកែងមានរថយន្តធុនធំសណ្តោងកន្ទុយ មួយគ្រឿង ម៉ាកហ៊ីណូ ពាក់ស្លាកលេខ ព្រះសីហនុ 3A-8082 បើកស្របទិសមកពីក្រោយ បណ្ដាលឱ្យកៀរដួលអ្នកបើកបរខ្ទាតចេញរងរបួសស្រាល ចំណែកម៉ូតូនៅក្រោមរថយន្ត រងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះធ្វើការវាស់វែងយកដាក់ខាង និងឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា មួយជំហានសិន ៕

មតិយោបល់