ព័ត៌មានជាតិ

ឃាត់ខ្លួនជនង្ស័យម្នាក់ ករណីធ្វើសកម្មភាពរំលោភក្មេងស្រីម្នាក់ នៅក្នុងបន្ទប់ទឹកបានសម្រេច

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក ចាប់ឃាត់ខ្លួននៅវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥​ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយជាប់ចោទពីបទចាប់រំលោភ​សេពសន្ថវ:ក្មេងស្រីជាអនីតិជន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អឿង ភូសិន ហៅភូ ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិស្លែង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ចំណែក្មេងស្រីរងគ្រោះ ឈ្មោះ ក.ដ.ន អាយុ ១២ ឆ្នាំ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ អឿង ភូសិន ហៅភូ បានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះរំលោភបានសម្រេច០១លើក នៅក្នុងបន្ទប់ទឹកផ្ទះរបស់ឈ្មោះ បុត្រ ផាត ភេទស្រី អាយុ ៣៧ ឆ្នាំ នៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណ:ម្ចាស់ផ្ទះមិននៅ ។

លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថិច្ចជនសង្ស័យ បានសារ​ភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីរងគ្រោះរំលោភពិតមែន ខណ:នាងទៅងូតទឹកក្នុងបន្ទប់ទឹកខាងក្រោយ​​ផ្ទះ ។ ដោយផ្អែកលើចម្លើយសារភាព របស់ជនសង្ស័យ និងបណ្តឹងរបស់ម្តាយ ឪពុកក្មេងស្រីរងគ្រោះ និងការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ ។ ឈ្មោះ អឿង ភូសិន ហៅភូ ត្រូវបានកម្លាំងនគរបាលជំនាញ អធិការដ្ឋានស្រុកស្វាយចេក បានរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់