ព័ត៌មានជាតិ

រថយន្តបើកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យនគរបាលជាតិម្នាក់ស្លាប់ នៅស្រុកថ្ពង

កំពង់ស្ពឺ: នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៨និង៣០នាទីយប់ លើផ្លូវលេខ៤៤ ចន្លោះគីឡូមែត្រ១១៨~១១៩ ត្រង់ចំណុចភូមិគោល ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

មានរថយន្តមួយគ្រឿងម៉ាក FUSO ពណ៌បាយតង ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-2744 សណ្តោងស៊ីមីរ៉ឺម៉ក ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 4A-3939 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មិនស្គាល់អាសយដ្ឋាន បានចុះរត់គេចខ្លួន បើកបរស្របទិសគ្នាពីទិសខាងលិចទៅទិសខាងកើត ពេលមកដល់ចំណុចខាងលើ បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ 1O-6456 អ្នកបើកបរឈ្មោះ វ៉ាន់ ដន ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរនគរបាលជាតិ (ពាក់មួកសុវត្ថិភាពស្លាប់) រស់នៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរល្បាតក្នុងភូមិសាស្ត្រការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

ក្នុងករណីនេះ បណ្តាលឲ្យមនុស្ស និងខូចខាតសម្ភារ:ដូចខាងក្រោម៖
-ស្លាប់មនុស្សម្នាក់ឈ្មោះ វ៉ាន់ ដន ភេទប្រុស អាយុ៥២ឆ្នាំ បានហើយធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
-ខូចខាតម៉ូតូ ១ គ្រឿង កម្រិតធ្ងន់ ។
-រថយន្ត ១គ្រឿងខូចខាតកម្រិតស្រាល ។
-ក្រោយពេលកើតហេតុតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ ។

ចំពោះវត្ថុតាង ២គ្រឿង ខាងបានលើបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់