ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវអាវុធហត្ថឃាត់ខ្លួន ករណីលួច

បាត់ដំបង: យោងតាមផេក GRK News បានឲ្យដឹងថា រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចសាលាវិទ្យាល័យតាម៉ឺន ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួច កើតឡើងបង្កដោយជនសង្ស័យឈ្មោះ ម៉ាប់ សំណាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិប្រឡោះ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានធ្វើសកម្មភាពចូលលួចម៉ូតូជនរងគ្រោះឈ្មោះ សឿម ស៊ាវម៉ី ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ខណ:ជនរងគ្រោះទុកម៉ូតូក្នុងរបងសាលាហើយចូលរៀនក្នុងសាលាខាងលើ។
ក្នុងពេលជនសង្ស័យកំពុងធ្វើសកម្មភាពលួចអូសម៉ូតូជនរងគ្រោះបានប្រហែល ៣០ម៉ែត្របម្រុងឆ្កឹះបំបែកសោ.ក ត្រូវសិស្សសាលាបានឃើញស្រែកឆោឡោ រំពេចនោះ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យបានតែម្ដង។

សម្ភារ:វត្ថុតាងដកហូតមាន៖ ម៉ូតូ ០១គ្រឿង, ទុលល្វីសចំនួន០១, ទូរស័ព្ទចំនួន ០២ គ្រឿង, កាបូបលុយពណ៌ក្រហមចំនួន ០១, ប្រាក់រៀលចំនួន ៧,៥០០រៀល, នាឡិកាដៃពណ៌មាសចំនួន ០១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់