សៀមរាបៈ កាលពីវេលាម៉ោង១៧និង៣២នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ មានករណីយុវជនម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ទីតាំងស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ។
សពជនរងគ្រោះឈ្មោះ ទុយ តាន ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរកម្មកសាឡន ទីលំនៅភូមិពាមតាអួ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។ ជនរងគ្រោះមិនបានស្លាប់នៅកន្លែងកើតហេតុនោះទេ គឺស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបទើបស្លាប់ ។
ករណីនេះយោងតាមការបំភ្លឺ ពីមិត្តរួមការងារ និងការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និង ផ្អែកតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ ជនរងគ្រោះស្លាប់ដោយសារឆក់ខ្សែភ្លើង ។ បន្ទាប់មកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់