ព័ត៌មានជាតិ

ម្តាយចិត្តដាច់បោះកូនស្រីអាយុ១ខែ១០ថ្ងៃ ចោលក្នុងទឹកប្រឡាយ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអធ័ម

បាត់ដំបងៈ នៅថ្ងៃ សៅរ៍ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ អនុវត្តតាម យោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការ សម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វើការស្រាវជ្រាវករណី ដែលប្រទះឃើញសព (ក្មេងស្រី) អណ្តែតក្នុងទឹកប្រឡាយមួយកន្លែង ស្ថិតនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងលទ្ធផលនៃការស្រាវជ្រាវនេះ សមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ ហន សាមេន ភេទស្រី អាយុ ២២ ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលើ ដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះ (សាកសព) ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺនៅថ្ងៃខែឆ្នាំខាងលើនាវេលាម៉ោងប្រមា ណ៩និង០៥នាទីព្រឹក សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានទទួលព័ត៌មានពីករណីបាត់ក្មេងស្រីម្នាក់ទើបមានអា យុ០១និង១០ថ្ងៃ មានឈ្មោះ ជៀប កាន់យ៉ា ដែលមានម្តាយឈ្មោះ ហន សាមេន ។ នៅពេលទទួលព័ត៌មានពីការបាត់ក្មេងស្រីតូចនេះ ទាំងអ្នកភូមិនិងសមត្ថកិច្ចបានស្វះស្វែងរក ហើយពេលបន្ទាប់ក៏បានប្រទះឃើញ ( សព) ក្មេងស្រីខាងលើអណ្តែតនៅក្នុងទឹកប្រឡាយមួយកន្លែងនៅមូលដ្ឋានខាងលើ ។

ដោយមានហេតុផលមួយចំនួន គួរឱ្យសង័្សយចំ ពោះករណីនេះសមត្ថកិច្ចបានសម្រេច នាំខ្លួនស្រី្តជាម្តាយមកធ្វើការសាកសួរស្រាវជ្រាវ ហើយនៅចំពោះមុខការ សាកសួររបស់សមត្ថកិច្ច ស្រ្តីជាម្តាយបានឆ្លើយសារភាពថា រូបគាត់តែម្នាក់ឯង បានធ្វើសកម្មភាពយកកូនស្រីបង្កើតដែលមានអាយុទើប០១ខែ១០ថ្ងៃ ទៅបោះចោលឱ្យ (ស្លាប់) ក្នុងទឹកប្រឡាយនោះ ហើយពេលបន្ទាប់មកក៏ធ្វើឱ្យមានសកម្មភាព អំពីការបាត់កូនស្រីរបស់ខ្លួន ដែលតាមរយៈព័ត៌មាននេះ ហើយដែលសមត្ថកិច្ចនគរបាលទទួលបាន និងបានចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតភ្លាមៗ ។

ស្រ្តីជាម្តាយរូបនេះបានរៀបរាប់ថា មូលហេតុដែលនាំទៅដល់ការ ( សម្លាប់ កូនស្រីខ្លួនឯង) ដោយឥតញញើតដៃបែបនះ គឺដោយសារតែកូនស្រីជាជនរងគ្រោះរូបនេះយំនៅពេលយប់ គឺចាប់ពីម៉ោង២១ និង ០០នាទី រហូតដល់ម៉ោង០៤និង០០នាទីព្រឹកទើបបាត់យំ ។ ម៉្យាងដោយខ្លួនមានការហត់នឿយជាមួយនឹងបញ្ហានេះ ផងនិងជីវភាពក្រីក្រពេក ណាមួយកូនបងទើបតែមានអាយុ០១ឆ្នាំ០១ខែផង ណាមួយអត់មានប្រាក់ទិញទឹកដោះគោឱ្យកូនបៅផង និងពេលនេះដោយមានឱកាសល្អ ពេលយាយមិននៅម្តាយមីងមិននៅ គឺនៅតែម្នាក់ឯងខ្លួនក៏យកកូន នេះទៅបោះចោលក្នុងទឹកប្រឡាយក្រោយផ្ទះតែម្តងទៅ ។

ទោះជាឆ្លើយសារភាពរៀបរាប់ពីទុក្ខលំបាក យ៉ាងណានៅពេលនេះ សមត្ថកិច្ចបានរៀបចំសំ ណុំរឿងដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់