ព័ត៌មានជាតិ

បុរសម្នាក់បើកបររថយន្ត រវល់តែចុចទូរស័ព្ទដៃ រេចង្កូតជ្រុលឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវតែម្ដង

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ មានករណីបុរសម្នាក់បើករថយន្តលុចស៊ីស NX200t មួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតឡើងខឿន សួនច្បារពុះចែកទ្រូងផ្លូវទៅមុខលែងរួច ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវR3 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ឡុចស៊ីស NX200t ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BF-3488 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវR3 ទិសដៅពីលិចទៅកើត និងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុដោយអ្នកបើកបររថយន្តរវល់តែចុចទូរស័ព្ទដៃ ខ្វះការប្រុងប្រយ័ត្នក៏ធ្វើឲ្យរថយន្តរេចង្កូតជ្រុលទៅបុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តបែកកង់ខាងមុខចំហៀងខាងឆ្វេង ទៅមុខលែងរួច។

ក្រោយពេលកើតហេតុដោយរថយន្តខាងលើ មិនបង្កឲ្យខូចខាតដល់ខឿនសួនច្បារពុះចែកទ្រូងផ្លូវ ទើបខាងសន្តិសុខដែលយាមកាមនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ព្រមឲ្យម្ចាស់រថយន្តធ្វើការស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ដោយមិនទាមទារសំណងអ្វីនោះទេ៕

មតិយោបល់