ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាកបុកម៉ូតូ បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: នៅថ្ងៃច័ន្ទ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១និង១០នាទីយប់រំលងអាធ្រាត្រ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦១-៦២ ស្ថិតនៅភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក អ្នកបើកបរ មិនស្គាល់ឈ្មោះ មិនស្គាល់ អាស្រ័យដ្ឋាន បើកបរពីទិសខាងកើតទៅលិច មកដល់ចំណុចខាងលើ បានបុកម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ 2017 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-8300 ដែលជិះគ្នា ២នាក់ អ្នកទាំងមិនស្គាល់ឈ្មោះ មិនស្គាល់អាស្រ័យដ្ឋាន ដែលបើកបរបញ្រាសទិសគ្នា ករណីនេះបណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាង ក្រោម៖
– ស្លាប់២នាក់ ប្រុស (នៅកន្លែងកើតហេតុមិនស្គាល់ឈ្នោះ)។
– ខូចខាតម៉ូតូ ១គ្រឿង ធ្ងន់ ។

ចំពោះរថយន្តមិនស្គាល់ម៉ាកពេលបុករួចបានបើករត់គេចខ្លួនពីកន្លែងកើតហេតុបាត់ ករណីខាងលើនេះសពកំពុងស្រាវជ្រាវរកសាច់ញាតិ និង រថយន្តបង្កដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់