ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តសាំយ៉ុងពណ៌សមួយគ្រឿង បើកបរបុកម៉ូតូស៊ូម័រ X បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់និងរបួស

សៀមរាប: នៅថ្ងៃអាទិត្យ ៩កើត ខែចែត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ០០ នាទី លើផ្លូវជាតិលេខ៦ ចណុចបង្គោលគីឡូម៉ែត្រលេខ ៣៣៨-៣៣៩ ភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តសាំយ៉ុងបើកបរបុកម៉ូតូ បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និងរងរបួសស្រាល២នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 2.A9816 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ដឹកមនុស្ស២២នាក់ ស្រី១៧នាក់ បើកបរទិសដៅពីកើតទៅលិច បានបុកម៉ូតូម៉ាកស៊ូម័រ X ពណ៌ទឹកក្រូច ពាក់ស្លាកលេខសៀមរាប 1X3689 បើកបរដោយឈ្មោះ អេង ជើត ភេទប្រុស អាយុ ២១ ឆ្នាំ នៅភូមិចារក្រោម ឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ (ពាក់មួកសុវត្ថិភាព) ដឹកមនុស្ស០២នាក់៖ ១-ឈ្មោះ ឡាន ស្រីលឹម ភេទស្រី អាយុ ២១ ឆ្នាំ (អត់មួក) ២-ឈ្មោះ ឡាន ស្រីរួម ភេទស្រី អាយុ ១៨ ឆ្នាំ (អត់មួក) នៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅកើត បណ្តាលឲ្យស្លាប់ចំនួន០៥នាក់៖ ១-ឈ្មោះ អេង ជើត ២-ឈ្មោះ ឡាន ស្រីលឹម ៣-ឈ្មោះនេះ ស្រីលួម (ជាអ្នកបើកម៉ូតូ និងអ្នករួមដំណើរដោយម៉ូតូ) ៤-ឈ្មោះ រួន ភីរុន ភេទប្រុស អាយុ ៥០ ឆ្នាំ ៥-ឈ្មោះ ភីរម្យ វត្តី ភេទស្រី អាយុ ៦ ឆ្នាំ នៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបង (ជាអ្នករួមដំណើរជាមួយរថយន្ត) ។

ហេតុការណ៍នេះ អ្នករងរបួសស្រាលចំនួន០២នាក់៖ ១-ឈ្មោះ លួង ឌីណា ភេទស្រី អាយុ ៤៩ ឆ្នាំ នៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបង (ជាអ្នករួមដំណើរជាមួយរថយន្ត) ០២-ឈ្មោះ វង្ស យ៉ារឹទ្ធ ភេទស្រី អាយុ ៤២ ឆ្នាំ នៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (ជាអ្នករួមដំណើរជាមួយរថយន្ត) ។

សម្ភារ:ខូចខាតរួមមាន៖ ម៉ូតូ១គ្រឿងធ្ងន់ និងរថយន្ត១គ្រឿងធ្ងន់ ។ មូលហេតុ៖ អ្នកម៉ូតូបើកបរវ៉ាជែងខ្វះការប្រុប្រយ័ត្ន ។

នៅក្រោយពេលកើតហេតុ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសសរស្តម្ភ ចុះទៅវាស់វែងកន្លែងកើតហេតុ ប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងយកមករក្សាទុក ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់