ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះវិទ្យាល័យមួយ នៅខេត្តតាកែវ

ខេត្តតាកែវៈ លោកវរសេនីយ៍ទោ មឿង សារុន អធិការនគរបាលស្រុកសំរោង បានប្រាប់ Post News ថា កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ មានករណីអគ្គិភ័យឆាបឆេះ ​​នៅវិទ្យាល័យ សុខ អាន ក្ដីទទ្ទឹម ស្ថិតក្នុងភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ។

ហេតុការណ៍នេះ បានបណ្ដាលឲ្យខូចខាតទី​ចាត់ការវិទ្យាល័យចំនួន​០២បន្ទប់​​ និងបណ្ណាល័យ០១បន្ទប់ ខណៈសម្ភារៈ និងឯកសារខ្ទេចអស់ទាំងស្រុង ។

ក្រោយកើតហេតុសមត្ថកិច្ច បានជួយអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ប៉ុន្តែប្រើអស់តែ ២ គ្រឿងប៉ុណ្ណោះ ហើយករណីនេះដែរ សមត្ថកិច្ចបានអះអាងថា គឺបង្កទ្បើងដោយសារឆ្លងចរន្តអគ្គិសនី៕

មតិយោបល់