ព័ត៌មានជាតិ

ក្មេងស្រី៣នាក់របួសធ្ងន់ស្រាលបន្ទាប់ពីជិះម៉ូតូបុកជាមួយត្រាក់ទ័រ

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងស្រី០២នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយត្រាក់ទ័រនៅវេលាម៉ោង១២និង៥៥នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៥៦Aក្រៅទីប្រជុំជនចន្លោះគីឡូម៉ែត្រ៤៦-៤៧ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ទន: ឈ្មោះឆឿប ស្ថិតនៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកថ្មពួកបានឲ្យដឹងថាមុនពេលកើតហេតុភាគីត្រាក់ទ័រ១គ្រឿងពណ៌ក្រហមបើកបរដោយឈ្មោះចាន់ ចង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីជើងទៅត្បួង។ពេលមកដល់ចំណុចកើតហេតុចន្លោះគីឡូម៉ែត្រ៤៦-៤៧ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ទន:មានម៉ូតូ០១គ្រឿងម៉ាកហុងដា១២៥ពាក់ស្លាកលេខប.មានជ័យ1R-7544ជិះគ្នា០៣នាក់ធ្វើដំណើរផ្ទុយគ្នាពីត្បួងទៅជើងបើកបរឈ្មោះហ៊ាន វិច្ឆិកា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរ០២នាក់ទៀតនៅភូមិជាមួយគ្នា១/-ឈ្មោះហ៊ីនស្រីណាមភេទស្រីអាយុ១៤ឆ្នាំ,២/-ឈ្មោះអេសស្រីធីងភេទស្រីអាយុ១៥ឆ្នាំ។ករណីនេះអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់-ស្រាលទាំង០៣នាក់។

នគរបាលបញ្ជាក់ថាមូលហេតុបណ្តាលមកពីភាគីត្រាក់ទ័រប្តូរគន្លងទិសខ្វះការប្រុងប្រយ័ត្នហើយភាគីម៉ូតូបើកបរក្នុងល្បឿនលឿនខណ:ឃើញត្រាក់ទ័របត់ឆ្វេងជាន់ហ្វ្រាំងមិនទាន់បណ្តាលឲ្យបុកចូលចំពាក់កណ្តាលត្រាក់ទ័រតែម្តង។

បន្ទាប់ពីធ្វើការវាស់វែងនិងធ្វើកំណត់ហេតុរួចនគរបាលជំនាញបានយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

 

មតិយោបល់